khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ វីរកងទ័ព បានពលីនៅសមរភូមិជួរមុខ តំបន់ជាំតែ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។
    សពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកំពង់ឈើទាល ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
    មរណភាពលោក អនុសេនីយ៍ឯក គឺជាការបាត់បង់វីរជនដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណភាព ទឹកដីកម្ពុជា ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ ជំនួយ​ការ​លោក​ជំទាវ ឃួន ឃុនឌី​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក